ព្រះត្រៃបិដក ភាគ ៤៦

អានិសំស​វគ្គ​


 [​៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​នៃ​សភាវៈ​ ​៦​ ​យ៉ាង​ ​គឺ​ ​បុគ្គល​បាន​ដោយ​ក្រ​ក្នុង​លោក​។​ ​៦យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ការ​កើតឡើង​ ​នៃ​ព្រះ​តថាគត​ ​ជា​អ​រហ​ន្ត​សមា្ម​សម្ពុទ្ធ​ ​បុគ្គល​បាន​ដោយ​ក្រ​ក្នុង​លោក​ ​១​ ​បុគ្គល​ជា​អ្នក​សំដែង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​បាន​ប្រកាស​ហើយ​ ​បុគ្គល​បាន​ដោយ​ក្រ​ក្នុង​លោក​ ​១​ ​សត្វ​ត្រឡប់​មក​កើត​ក្នុង​ប្រទេស​ជាទី​នៅ​ ​នៃ​អរិយជន​ ​បុគ្គល​បាន​ដោយ​ក្រ​ ​ក្នុង​លោក​ ​១​ ​ការ​មិន​ខូចខាត​ឥន្រ្ទិយ​ទាំងឡាយ​ ​បុគ្គល​បាន​ដោយ​ក្រ​ក្នុង​លោក​ ​១​ ​ភាព​នៃ​បុគ្គល​មិន​លេលា​ ​មិន​ឆ្កួត​ ​បុគ្គល​បាន​ដោយ​ក្រ​ ​ក្នុង​លោក​ ​១​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​កុសលធម៌​ ​បុគ្គល​បាន​ដោយ​ក្រ​ ​ក្នុង​លោក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​នៃ​សភាវៈ​ ​៦​ ​យ៉ាងនេះ​ ​បុគ្គល​បាន​ដោយ​ក្រ​ ​ក្នុង​លោក​។​ ​
 [​៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​នៃ​កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​នេះ​ ​មាន​ ​៦​ ​យ៉ាង​។​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​ជា​អ្នក​ទៀងត្រង់​ ​ក្នុង​ព្រះ​សទ្ធម្ម​ ​១​ ​មានធម៌​មិន​សាបសូន្យ​ ​១​ ​សេចក្តី​ទុក្ខ​ ​មិន​មានដល់​បុគ្គល​ ​អ្នកធ្វើ​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​ទុក្ខ​ ​១​ ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636854422438855048
ទៅកាន់ទំព័រ៖