ព្រះត្រៃបិដក ភាគ ៤៦

​ប្រកបដោយ​ញាណ​មិន​ទួទៅ​ ​(​ដល់​បុថុជ្ជន​ទាំងឡាយ​)​ ​១​ ​ហេតុ​ដែល​បុគ្គល​នោះ​ឃើញ​ដោយ​ប្រពៃ​ ​១​ ​ធម៌​ទាំងឡាយ​ ​កើតឡើង​អំពី​ហេតុ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​នៃ​កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោត​បត្តិ​ផល​ ​មាន​ ​៦​ ​យ៉ាងនេះ​ឯង​។​
 [​៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​នោះ​ ​ពិចារណា​នូវ​សង្ខារ​ណាមួយ​ ​ថា​ទៀង​ ​នឹង​ប្រកបដោយ​អនុ​លោមិ​កា​ខន្តិ​បាន​ ​ហេតុនេះ​ ​មិនដែល​មាន​ឡើយ​។​ ​ភិក្ខុ​មិន​ប្រកបដោយ​អនុ​លោមិ​កា​ខន្តិ​ ​នឹង​ឈាន​ចុះ​កាន់​និយាម​ដ៏​ប្រពៃ​បាន​ ​ហេតុនេះ​ ​មិនដែល​មាន​ឡើយ​។​ ​កាល​ភិក្ខុ​មិន​ឈាន​ចុះ​កាន់​និយាម​ដ៏​ប្រពៃ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​ ​ឬ​សកទាគាមិផល​ ​អនាគាមិផល​ ​ឬក៏​អរហត្ត​បាន​ ​ហេតុនេះ​មិនដែល​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​នោះ​ ​ពិចារណា​នូវ​សង្ខារ​ទាំងពួង​ ​ថា​មិន​ទៀង​ ​នឹង​ប្រកបដោយ​អនុ​លោមិ​កា​ខន្តិ​បាន​ ​ហេតុនេះ​ ​រមែង​មាន​។​ ​ភិក្ខុ​ប្រកបដោយ​អនុ​លោមិ​កា​ខន្តិ​ហើយ​ ​នឹង​ឈាន​ចុះ​កាន់​និយាម​ដ៏​ប្រពៃ​បាន​ ​ហេតុនេះ​រមែង​មាន​។​ ​
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636854422689329374
ទៅកាន់ទំព័រ៖