ព្រះត្រៃបិដក ភាគ ៤៦
ភិក្ខុឈានចុះកាន់និយាមដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះរមែងមាន។
[៩៩] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវសង្ខារណាមួយ ថា សុខ។បេ។ កាលពិចារណា នូវសង្ខារទាំងពួង ថាទុក្ខ។បេ។
[១០០] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវធម៌ណាមួយ ថាជាខ្លួន។បេ។ កាលពិចារណា នូវធម៌ទាំងពួង ថាមិនមែនខ្លួន។បេ។
[១០១] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវព្រះនិព្វាន ថាជាទុក្ខ នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ មិនដែលមានឡើយ។ ភិក្ខុមិនប្រកបដោយអនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះ មិនដែលមានឡើយ។ ភិក្ខុមិនឈានចុះកាន់និយាមដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះ មិនដែលមានឡើយ។
ID: 636854422942633862
ទៅកាន់ទំព័រ៖