ព្រះត្រៃបិដក ភាគ ៤៦
[១០៣] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ទាំង ៦ យ៉ាង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយដំកល់នូវសេចក្តីសំគាល់ថា ជាទុក្ខ។ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីសំគាល់ ក្នុងការរលត់ ចំពោះសង្ខារទាំងពួង នឹងតាំងឡើងប្រាកដ ដល់អាត្មាអញ ដូចនាយពេជ្ឈឃាត ដែលងារដាវឡើង ១ ចិត្តអាត្មាអញ នឹងចេញចាកលោកទាំងពួង ១ អាត្មាអញ ជាអ្នកឃើញនូវសេចក្តីស្ងប់រម្ងាប់ ក្នុងព្រះនិព្វាន ១ អនុសយធម៌ទាំងឡាយ របស់អាត្មាអញ នឹងដល់នូវការគាស់រំលើង ១ អាត្មាអញ នឹងជាអ្នកធ្វើនូវកិច្ចការ ១ ព្រះសាស្តា អាត្មាអញនឹងជាអ្នកបំរើ ប្រកបដោយមេត្តា ១។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញ នូវអានិសង្សទាំង ៦ យ៉ាងនេះឯង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយដំកល់នូវសេចក្តីសំគាល់ថាជាទុក្ខ។
[១០៤] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ទាំង ៦ យ៉ាង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងធម៌ទាំងពួង ហើយដំកល់នូវសេចក្តីសំគាល់ថា អនត្តា។ ៦ យ៉ាង តើអ្វីខ្លះ។ គឺអាត្មាអញ នឹងមិនមានតម្មយៈ (គឺតណ្ហា ទិដ្ឋិ) ក្នុងលោកទាំងពួង ១ ពួកអហំការទិដ្ឋិ របស់អាត្មាអញ នឹងរលត់ទៅ ១
ID: 636854423450082886
ទៅកាន់ទំព័រ៖