ព្រះត្រៃបិដក ភាគ ៤៦

ពួក​មមំការ​តណ្ហា​ ​របស់​អាត្មាអញ​ ​នឹង​រលត់​ទៅ​ ​១​ ​អាត្មាអញ​ ​ជា​អ្នក​ប្រកបដោយ​ញាណ​មិន​ទួទៅ​ ​១​ ​ហេតុ​ ​អាត្មាអញ​ ​នឹង​ឃើញ​ដោយ​ប្រពៃ​ ​១​ ​ធម៌​ទាំងឡាយ​ ​កើតឡើង​អំពី​ហេតុ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឃើញ​អានិសង្ស​ ​ទាំង​ ​៦​ ​យ៉ាងនេះ​ឯង​ ​គួរ​ធ្វើ​មិន​ឲ្យ​មាន​ខេត្ត​ដែន​ ​ក្នុង​ធម៌​ទាំងពួង​ ​ហើយ​ដំ​កល់​នូវ​សេចក្តី​សំគាល់​ថា​ ​អនត្តា​។​
 [​១០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភព​ ​៣​ ​នេះ​ ​បុគ្គល​គួរ​លះ​ ​ហើយ​គួរ​សិក្សា​ ​ក្នុង​សិក្ខា​ទាំង​ ​៣​។​ ​ភព​ ​៣​ ​ដែល​បុគ្គល​គួរ​លះ​ ​តើ​អ្វីខ្លះ​។​ ​គឺ​កាមភព​ ​១​ ​រូបភព​ ​១​ ​អរូបភព​ ​១​។​ ​ភព​ ​៣​ ​យ៉ាងនេះ​ ​បុគ្គល​គួរ​លះបង់​ចេញ​។​ ​សិក្ខា​ ​៣​ ​ដែល​បុគ្គល​គួរ​សិក្សា​ ​តើ​អ្វីខ្លះ​។​ ​គឺ​អធិសីល​សិក្ខា​ ​១​ ​អធិចិត្ត​សិក្ខា​ ​១​ ​អធិប្បញ្ញា​សិក្ខា​ ​១​។​ ​បុគ្គល​គួរ​សិក្សា​ ​ក្នុង​សិក្ខា​ទាំង​ ​៣​ ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភព​ទាំង​ ​៣​ ​នេះ​ ​ជា​ភព​ដែល​ភិក្ខុ​លះបង់​ហើយ​ផង​ ​ភិក្ខុ​ជា​អ្នកមាន​សិក្ខា​សិក្សា​ហើយ​ ​ក្នុង​សិក្ខា​ទាំងឡាយ​ ​៣​ ​នេះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភិក្ខុ​អ្នក​បាន​កាត់​នូវ​តណ្ហា​ ​ស្រាយ​នូវ​សញ្ញោជនៈ​ ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​ត្រាស់​ដឹង​នូវ​មានះ​ដោយ​ប្រពៃ​។​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636854423660104899
ទៅកាន់ទំព័រ៖