ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៣​ ​យ៉ាងនេះ​ ​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​លះ​ធម៌​ ​៣​ ​យ៉ាងនេះ​។​
 [​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​៣​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ធម៌​ ​៣​ ​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៣​ ​យ៉ាងនេះ​ ​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​លះ​ធម៌​ ​៣​ ​យ៉ាងនេះ​ចេញ​ ​១​។​ ​៣​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​ត្រូវ​ចំ​រើ​ននេ​ក្ខម្ម​វិតក្កៈ​ ​ដើម្បី​លះ​កាម​វិតក្កៈ​ចេញ​ ​១​ ​ត្រូវ​ចំរើន​អព្យាបាទ​វិតក្កៈ​ ​ដើម្បី​លះ​ព្យាបាទ​វិតក្កៈ​ចេញ​ ​១​ ​ត្រូវ​ចំរើន​អវិហឹសា​វិតក្កៈ​ ​ដើម្បី​លះ​វិហឹសា​វិតក្កៈ​ចេញ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៣​ ​យ៉ាងនេះ​ ​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​លះ​ធម៌​ ​៣​ ​យ៉ាងនេះ​។​
 [​១១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​៣​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កាម​សញ្ញា​ ​១​ ​ព្យាបាទ​សញ្ញា​ ​១​ ​វិហឹសា​សញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ធម៌​ ​៣​ ​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៣​ ​យ៉ាង​ ​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​លះ​ធម៌​ ​៣​ ​យ៉ាងនេះ​ចេញ​។​ ​៣​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636854424548545715
ទៅកាន់ទំព័រ៖