ព្រះត្រៃបិដក ភាគ ៤៦
គឺបុគ្គលត្រូវចំរើននេក្ខម្មសញ្ញា ដើម្បីលះកាមសញ្ញា ១ ត្រូវចំរើនអព្យាបាទសញ្ញា ដើម្បីលះព្យាបាទសញ្ញា ១ ត្រូវចំរើនអវិហឹសាសញ្ញា ដើម្បីលះវិហឹសាសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ។
[១១១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ ៣ យ៉ាង។ ៣ យ៉ាង តើអ្វីខ្លះ។ គឺកាមធាតុ ១ ព្យាបាទធាតុ ១ វិហឹសាធាតុ ១។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ។ ៣ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលត្រូវចំរើន នេក្ខម្មធាតុ ដើម្បីលះកាមធាតុ ១ ត្រូវចំរើនអព្យាបាទធាតុ ដើម្បីលះព្យាបាទធាតុ ១ ត្រូវចំរើនអវិហឹសាធាតុ ដើម្បីលះវិហឹសាធាតុ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣យ៉ាងនេះ បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះ។
[១១២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង។ ៣ យ៉ាង តើអ្វីខ្លះ។ គឺ អស្សាទទិដ្ឋិ (យល់ថាសត្វទៀង) ១ អត្តានុទិដ្ឋិ
(១) ១ មិច្ឆាទិដ្ឋិ ១។
(១) បានដល់សក្កាយទិដ្ឋិ ២០ប្រការ ដែលអាស្រ័យនឹងខ្លួន។ អដ្ឋកថា។
ID: 636854424930167542
ទៅកាន់ទំព័រ៖