ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សេចក្តី​រីករាយ​ ​ក្នុង​ការងារ​ ​ត្រេកអរ​ក្នុង​ការងារ​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​ការងារ​ ​ជា​អ្នកមាន​សេចក្តី​រីករាយ​ ​ក្នុង​ការចរចា​.​.​.​ ​ជា​អ្នកមាន​សេចក្តី​រីករាយ​ ​ក្នុង​ការ​ដេកលក់​.​.​.​ ​ជា​អ្នកមាន​សេចក្តី​រីករាយ​ ​ក្នុង​ពួក​គណៈ​.​.​.​ ​ជា​អ្នកមាន​សេចក្តី​រីករាយ​ ​ក្នុង​ការ​ច្រឡូកច្រឡំ​.​.​.​ ​ជា​អ្នកមាន​សេចក្តី​រីករាយ​ ​ក្នុង​ប​បញ្ច​ធម៌​ ​ត្រេក​អ​រក្នុងប​បញ្ច​ធម៌​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​ប​បញ្ច​ធម៌​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​គេ​កាល​សម្រេចការ​នៅ​យ៉ាង​ណាៗ​ ​កាលកិរិយា​ ​ក៏​ក្តៅ​ក្រ​ហាយ​រឿយ​ៗ​ ​ភិក្ខុ​សម្រេចការ​នៅ​យ៉ា​ងនោះៗ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភិក្ខុ​អ្នក​ត្រេកអរ​ ​ចំ​ពោះ​សក្កា​យ​ ​មិន​លះ​បង់​សក្កា​យ​ ​ដើម្បី​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ដោយ​ប្រពៃ​ឡើយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​គេ​កាល​សម្រេចការ​នៅ​យ៉ាង​ណាៗ​ ​កាលកិរិយា​ ​ក៏​មិន​ក្តៅ​ក្រ​ហាយ​រឿយ​ៗ​ ​ភិក្ខុ​រមែង​សម្រេចការ​នៅ​យ៉ា​ងនោះៗ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះគេ​កាល​សម្រេចការ​នៅ​យ៉ាង​ណាៗ​ ​កាលកិរិយា​ ​ក៏​មិន​ក្តៅ​ក្រ​ហាយ​រឿយ​ៗ​ ​ភិក្ខុ​រមែង​សម្រេចការ​នៅ​យ៉ា​ងនោះៗ​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636853994158328803
ទៅកាន់ទំព័រ៖