ព្រះត្រៃបិដក ភាគ ៤៦

ត្រូវ​ចំរើន​អា​នា​បាន​ស្ស​តិ​ ​ដើម្បី​លះ​សេចក្តី​រវើរវាយ​ចិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៣​ ​យ៉ាងនេះ​ ​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​លះ​ធម៌​ ​៣​ ​យ៉ាងនេះ​។​
 [​១១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​៣​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ ​ឧទ្ធច្ចៈ​ ​(​សេចក្តី​រាយមាយ​)​ ​១​ ​អ​សំវរៈ​ ​(​សេចក្តី​មិន​សង្រួម​)​ ​១​ ​បមា​ទៈ​ ​(​សេចក្តី​ធ្វេសប្រហែស​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ធម៌​ ​៣​ ​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៣​ ​យ៉ាង​ ​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​លះ​ធម៌​ ​៣​ ​យ៉ាងនេះ​ចេញ​។​ ​៣​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​ត្រូវ​ចំរើន​សមថៈ​ ​ដើម្បី​លះ​ឧទ្ធច្ចៈ​ ​១​ ​ត្រូវ​ចំរើន​សំវរៈ​ ​ដើម្បី​លះ​អ​សំវរៈ​ ​១​ ​ត្រូវ​ចំ​រើ​នន​អប្បមា​ទៈ​ ​ដើម្បី​ ​លះ​បមា​ទៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៣​ ​យ៉ាងនេះ​ ​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​លះ​ធម៌​ ​៣​ ​យ៉ាងនេះ​។​

​ចប់​ ​តិក​វគ្គ​។​
​ឧទ្ទាន​នៃ​តិក​វគ្គ​នោះ​គឺ​


និយាយ​អំពី​រាគៈ​ ​១​ ​ទុច្ចរិត​ ​១​ ​វិតក្កៈ​ ​១​ ​សញ្ញា​ ​១​ ​ធាតុ​ ​១​ ​អស្សាទ​ទិដ្ឋិ​ ​១​ ​អរ​តិ​ ​១​ ​តុដ្ឋិ​ពីរ​លើក​ ​១​ ​ឧទ្ធច្ចៈ​ ​១​ ​វគ្គ​ ​១​។​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636854425655129008
ទៅកាន់ទំព័រ៖