ព្រះត្រៃបិដក ភាគ ៤៦

 [​១១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះ​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​មិន​គួរ​ពិចារណា​ឃើញ​កាយ​ ​ក្នុង​កាយ​ជា​ខាងក្នុង​។​បេ​។​ ​ក្នុង​កាយ​ខាងក្រៅ​.​.​.​ ​ក្នុង​កាយ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​.​.​.​ ​
 ​[​១២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះ​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​មិន​គួរ​ពិចារណា​ ​ឃើញ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​។​បេ​។​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ជា​ខាងក្នុង​.​.​.​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ជា​ខាងក្រៅ​.​.​.​ក្នុង​វេទនា​ទាំងឡាយ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​.​.​.​
 [​១២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះ​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​មិន​គួរ​ពិចារណា​ឃើញ​ចិត្ត​ ​ក្នុងចិត្ត​។​បេ​។​ ​ក្នុងចិត្ត​ជា​ខាងក្នុង​.​.​.​ ​ក្នុងចិត្ត​ជា​ខាងក្រៅ​ ​ក្នុងចិត្ត​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​.​.​.​
 [​១២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះ​ធម៌​ ​៦​ ​យ៉ាង​ ​មិន​គួរ​ពិចារណា​ឃើញ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​។​បេ​។​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្នុង​.​.​.​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្រៅ​.​.​.​ ​ពិចារណា​ឃើញ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​។​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ត្រេកអរ​ ​ក្នុង​ការងារ​ ​១​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​តិរច្ឆានកថា​ ​១​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​ការ​ដេក​ ​១​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​ការ​ច្រឡូកច្រឡំ​ ​ដោយ​ពួក​គណៈ​ ​១
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636854426335467921
ទៅកាន់ទំព័រ៖