ព្រះត្រៃបិដក ភាគ ៤៦
សេចក្តីមិនសង្រួមទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ១ សេចក្តីមិនដឹងប្រមាណ ក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាងនេះ ទេ ជាអ្នកមិនគួរពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅឡើយ។
[១២៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាងបានហើយ ជាអ្នកគួរពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីត្រេកអរ ក្នុងការងារ ១។បេ។ មិនដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាងនេះចេញ ជាអ្នកគួរពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។
[១២៤] ម្នាលភិក្ខុទាំងឡាយ តបុស្សគហបតី ប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកអស់សង្ស័យ ក្នុងព្រះតថាគត ជាអ្នកឃើញអមតធម៌ ហើយធ្វើឲ្យជាក់ច្បាស់ នូវអមតធម៌។ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ ១ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះធម៌ ១ សេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ ១ សីលដ៏ប្រសើរ ១ ញាណដ៏ប្រសើរ ១ វិមុត្តិដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ តបុស្សគហបតី ប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកអស់សង្ស័យ ក្នុងព្រះតថាគត ជាអ្នកឃើញអមតធម៌ ហើយធ្វើឲ្យជាក់ច្បាស់ នូវអមតធម៌។
ID: 636854426626434563
ទៅកាន់ទំព័រ៖