ព្រះត្រៃបិដក ភាគ ៤៦
[១២៥] ម្នាលភិក្ខុទាំងឡាយ ភល្លិកគហបតី ១ សុទត្តគហបតី គឺអនាថបិណ្ឌិក ១ ចិត្តគហបតី នៅក្នុងមច្ឆិកាសណ្ខៈ ១ ហត្ថកអាឡវកៈ ១ មហានាមសក្កៈ ១ ឧគ្គគហបតី នៅក្នុងក្រុងវេសាលី ១ ឧគ្គតគហបតី ១ សូរអម្ពដ្ឋ ១ ជីវកកោមារភត្យ ១ នកុលបិតាគហបតី ១ តវកណ្ណិកគហបតី ១ បូរណគហបតី ១ ឥសិទត្តគហបតី ១ សន្ធានគហបតី ១ វិជយគហបតី ១ វជ្ជិយមហិតគហបតី ១ មេណ្ឌកគហបតី ១ វាសេដ្ឋឧបាសក ១ អរិដ្ឋឧបាសក ១ សាទត្តឧបាសក ១ សុទ្ធតែប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកអស់សេចក្តីសង្ស័យ ក្នុងព្រះតថាគត ជាអ្នកឃើញអមតធម៌ ហើយធ្វើឲ្យជាក់ច្បាស់ នូវអមតធម៌។ ៦ យ៉ាង តើអ្វីខ្លះ។ គឺ សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធ ១ សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ១ សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះសង្ឃ ១ សីលដ៏ប្រសើរ ១ ញាណដ៏ប្រសើរ ១ វិមុត្តិដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ សាទត្តឧបាសក ប្រកបដោយធម៌ទាំង ៦ យ៉ាងនេះ ជាអ្នកអស់សេចក្តីសង្ស័យ ក្នុងព្រះតថាគត ឃើញអមតធម៌ ហើយធ្វើឲ្យជាក់ច្បាស់នូវអមតធម៌។
ID: 636854426827846083
ទៅកាន់ទំព័រ៖