ព្រះត្រៃបិដក ភាគ ៤៦
[១២៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរតែចំរើនធម៌ ៦ ប្រការ ដើម្បីឲ្យបានដឹងច្បាស់នូវរាគៈ។ ៦ ប្រការ តើអ្វីខ្លះ។ គឺការឃើញដ៏ប្រសើរ ១ ការស្តាប់ដ៏ប្រសើរ ១ ការបានដ៏ប្រសើរ ១ ការរៀនដ៏ប្រសើរ ១ ការបម្រើដ៏ប្រសើរ ១ ការរលឹកដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ ប្រការនេះ បុគ្គលគួរតែចំរើន ដើម្បីឲ្យបានដឹងច្បាស់នូវរាគៈ។
[១២៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរតែចំរើនធម៌ ៦ ប្រការ ដើម្បីឲ្យបានដឹងច្បាស់នូវរាគៈ។ ៦ ប្រការ តើអ្វីខ្លះ។ គឺពុទ្ធានុស្សតិ ១ ធម្មានុស្សតិ ១ សង្ឃានុស្សតិ ១ សីលានុស្សតិ ១ ចាគានុស្សតិ ១ ទេវតានុស្សតិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ ប្រការនេះ បុគ្គលគួរតែចំរើន ដើម្បីឲ្យបានដឹងច្បាស់នូវរាគៈ។
[១២៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ ប្រការ បុគ្គលគួរតែចំរើន ដើម្បីឲ្យបានដឹងច្បាស់នូវរាគៈ។ ៦ ប្រការ តើអ្វីខ្លះ។ គឺសេចក្តីសំគាល់ថាមិនទៀង ក្នុងរបស់មិនទៀង ១ សេចក្តីសំគាល់ថាជាទុក្ខ ក្នុងរបស់ជាទុក្ខ ១ សេចក្តីសំគាល់ថាមិនមែនជារបស់ខ្លួន ១ សេចក្តីសំគាល់ក្នុងការលះ ១ សេចក្តីសំគាល់ ក្នុងការប្រាសចាកតម្រេក ១ សេចក្តីសំគាល់ក្នុងការរលត់ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ ប្រការនេះ បុគ្គលគួរតែចំរើន ដើម្បីឲ្យបានដឹងច្បាស់នូវរាគៈ។
ID: 636854427196637177
ទៅកាន់ទំព័រ៖