ព្រះត្រៃបិដក ភាគ ៤៦

 ​[​១២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដើម្បី​កំណត់​ដឹង​នូវ​រាគៈ​។​បេ​។​ ​ធម៌​ ​៦​ ​យ៉ាងនេះ​ ​បុគ្គល​គួរតែ​ចំរើន​ ​ដើម្បីឲ្យ​អស់រលីង​ ​លះបង់​អស់​ទៅ​ ​សូន្យ​ទៅ​ ​ប្រាសចាក​ ​រលត់​ ​កំចាត់​ចេញ​ ​រលាស់​ចេញ​។​បេ​។​ ​
 ​[​១៣០​]​ ​ដើម្បី​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​អស់រលីង​ ​លះ​អស់​ទៅ​ ​សូន្យ​ទៅ​ ​ប្រាសចាក​ ​រលត់​ ​កំចាត់​ចេញ​ ​រលាស់​ចេញ​ ​នូវ​ទោសៈ​ ​មោហៈ​ ​កោ​ធៈ​ ​ឧបនាហៈ​ ​មក្ខៈ​ ​ប​ឡា​សៈ​ ​ឥស្សា​ ​មច្ឆរិយៈ​ ​មាយា​ ​សា​ថេយ្យៈ​ ​ថម្ភៈ​ ​សា​រម្ភៈ​ ​មានៈ​ ​អតិ​មានៈ​ ​មទៈ​ ​បមា​ទៈ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៦​ ​ប្រការ​នេះឯង​ ​បុគ្គល​គួរតែ​ចំរើន​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំង​នុ៎ះ​ ​មានចិត្ត​រីករាយ​ ​ត្រេកអរ​ ​នឹង​ភាសិត​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​

​ចប់​ ​ឆ​ក្ក​និបាត​។​

ថយ | ទំព័រទី ៣៣៧
ID: 636854427450391691
ទៅកាន់ទំព័រ៖