ព្រះត្រៃបិដក ភាគ ៤៦

​បពិត្រ​គហបតី​ ​កាលកិរិយា​របស់​បុគ្គល​ ​ដែល​ប្រកបដោយ​សេចក្តី​អាល័យ​ ​នាំមក​នូវ​ទុក្ខ​ផង​ ​កាលកិរិយា​របស់​បុគ្គល​ ​ដែល​ប្រកបដោយ​សេចក្តី​អាល័យ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ផង​។​ ​បពិត្រ​គហបតី​ ​អ្នក​ប្រហែលជា​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អំណឹះ​អំពី​អញ​ទៅ​ ​នកុ​លមា​តា​គហបតានី​ ​ថប់តែ​យក​ប្តី​ទៀត​ ​បពិត្រ​គហបតី​ ​ដំណើរ​នុ៎ះ​ ​អ្នក​មិន​ត្រូវ​យល់ឃើញ​យ៉ាង​នុ៎ះ​ឡើយ​ ​បពិត្រ​គហបតី​ ​អ្នក​ក្តី​ ​ខ្ញុំ​ក្តី​ ​ក៏​ដឹង​ថា​ ​ព្រហ្មចរិយ​ធម៌​របស់​គ្រហស្ថ​ ​យើង​ធ្លាប់​សន្សំ​មក​ ​អស់១៦ឆ្នាំ​ហើយ​ ​បពិត្រ​គហបតី​ ​ព្រោះហេតុនោះ​ ​អ្នក​កុំ​ធ្វើ​មរណកាល​ទាំង​សេចក្តី​អាល័យ​ឡើយ​ ​បពិត្រ​គហបតី​ ​(​ព្រោះ​)​ ​កាលកិរិយា​របស់​បុគ្គល​ ​ដែល​ប្រកបដោយ​សេចក្តី​អាល័យ​ ​រមែង​នាំមក​នូវ​ទុក្ខ​ផង​ ​កាលកិរិយា​របស់​បុគ្គល​ ​ដែល​ប្រកបដោយ​សេចក្តី​អាល័យ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ផង​។​ ​បពិត្រ​គហបតី​ ​អ្នក​ប្រហែលជា​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អំណឹះ​អំពី​អញ​ទៅ​ ​នកុ​លមា​តា​គហបតានី​ ​ថប់តែ​មិន​ចង់​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ចង់​ឃើញ​ព្រះភិក្ខុ​សង្ឃ​ ​បពិត្រ​គហបតី​ ​ដំណើរ​នុ៎ះ​ ​អ្នក​មិន​ត្រូវ​យល់ឃើញ​ ​យ៉ាង​នុ៎ះ​ឡើយ​ ​បពិត្រ​គហបតី​ ​ជឿ​ចុះ​ ​អំណឹះ​អំពី​អ្នក​ទៅ​ ​ខ្ញុំ​នឹង​រឹងរឹតតែ​ចង់​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​នឹង​រឹងរឹតតែ​ចង់​ឃើញ​ព្រះភិក្ខុ​សង្ឃ​ផង​ ​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636853994771743888
ទៅកាន់ទំព័រ៖