ព្រះត្រៃបិដក ភាគ ៤៦

​បពិត្រ​គហបតី​ ​ព្រោះហេតុនោះ​ ​អ្នក​កុំ​ធ្វើ​មរណកាល​ទាំង​សេចក្តី​អាល័យ​ឡើយ​ ​បពិត្រ​គហបតី​ ​(​ព្រោះ​)​ ​កាលកិរិយា​របស់​បុគ្គល​ ​ដែល​ប្រកបដោយ​សេចក្តី​អាល័យ​ ​នាំមក​នូវ​ទុក្ខ​ផង​ ​កាលកិរិយា​របស់​បុគ្គល​ ​ដែល​ប្រកបដោយ​សេចក្តី​អាល័យ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ផង​។​ ​បពិត្រ​គហបតី​ ​អ្នក​ប្រហែលជា​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អំណឹះ​អំពី​អញ​ទៅ​ ​នកុ​លមា​តា​គហបតានី​ ​ថប់តែ​លែង​បំពេញ​សីល​ទាំងឡាយ​ ​បពិត្រ​គហបតី​ ​ដំណើរ​នុ៎ះ​ ​អ្នក​មិន​ត្រូវ​យល់ឃើញ​យ៉ាង​នុ៎ះ​ឡើយ​ ​បពិត្រ​គហបតី​ ​ពួក​ស្រ្តី​គ្រហស្ថ​ ​ជា​សាវិកា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ទាំងប៉ុន្មាន​នាក់​ ​ជា​ស្រ្តី​ស្លៀកដណ្តប់​សំ​ពត់​ស​ ​បំពេញ​សីល​ទាំងឡាយ​ ​បណ្តា​ពួក​សាវិកា​ទាំងនោះ​ ​ខ្ញុំ​ជា​សាវិកា​មួយ​ដែរ​ ​(​រឿង​នេះ​)​ ​បើ​បុគ្គល​ណា​ ​មាន​សេចក្តី​សង្ស័យ​ក្តី​ ​មាន​សេចក្តី​ងឿងឆ្ងល់​ក្តី​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ​ ​ទ្រង់​គង់នៅ​ភេ​សក​ឡា​វន​ ​ជាទី​ឲ្យ​នូវ​អភ័យ​ដល់​ម្រឹគ​ ​ជិត​ក្រុង​សុំ​សុ​មារ​គី​រៈ​ ​ក្នុង​ភ​គ្គ​ជនបទ​ ​បុគ្គល​នោះ​ ​ចូរ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ហើយ​សួរ​ល្បង​ចុះ​ ​បពិត្រ​គហបតី​ ​ព្រោះហេតុនោះ​ ​អ្នក​កុំ​ធ្វើ​មរណកាល​ទាំង​សេចក្តី​អាល័យ​ឡើយ​ ​បពិត្រ​គហបតី​ ​(​ព្រោះ​)​ ​កាលកិរិយា​របស់​បុគ្គល​ ​ដែល​ប្រកបដោយ​សេចក្តី​អាល័យ​ ​នាំមក​នូវ​ទុក្ខ​ផង​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636853994941053572
ទៅកាន់ទំព័រ៖