ព្រះត្រៃបិដក ភាគ ៤៦
កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង។ បពិត្រគហបតី អ្នកប្រហែលជាមានសេចក្តីត្រិះរិះ យ៉ាងនេះថា នកុលមាតាគហបតានី ជាស្រ្តីមិនបាននូវចេតោសមថៈ ក្នុងសន្តាន បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិនត្រូវយល់ឃើញយ៉ាងនុ៎ះឡើយ បពិត្រគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិការបស់ព្រះដ៏មានព្រះភាគទាំងប៉ុន្មាននាក់ ជាស្រ្តីស្លៀកដណ្តប់សំពត់ស បាននូវចេតោសមថៈ ក្នុងសន្តាន បណ្តាពួកសាវិកាទាំងនុ៎ះ ខ្ញុំក៏ជាសាវិកាមួយដែរ (រឿងនេះ) បើបុគ្គលណា មានសេចក្តីសង្ស័យក្តី មានសេចក្តីងឿងឆ្ងល់ក្តី ព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងសុំសុមារគីរៈ ក្នុងភគ្គជនបទ បុគ្គលនោះ ចូរចូលទៅគាល់ព្រះដ៏មានព្រះភាគនោះ ហើយសួរល្បងចុះ បពិត្រគហបតី ព្រោះហេតុនោះ អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង។
ID: 636853995157365944
ទៅកាន់ទំព័រ៖