ព្រះត្រៃបិដក ភាគ ៤៦

​បពិត្រ​គហបតី​ ​ប្រហែលជា​អ្នកមាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​នកុ​លមា​តា​គហបតានី​ ​មិនទាន់​ដល់​នូវ​ការ​ចុះចិត្តស៊ប់​ ​មិនទាន់​ដល់​នូវ​ទីពឹង​ ​មិនទាន់​ដល់​នូវ​ការ​កក់ក្តៅ​ ​មិនទាន់​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​មិនទាន់​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ ​មិនទាន់​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​ក្នុង​ធម្មវិន័យ​នេះ​ ​មិនទាន់​លែង​ជឿ​តាម​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​ ​បពិត្រ​គហបតី​ ​ដំណើរ​នុ៎ះ​ ​អ្នក​មិន​ត្រូវ​យល់ឃើញ​យ៉ាង​នុ៎ះ​ឡើយ​ ​បពិត្រ​គហបតី​ ​ពួក​ស្រ្តី​គ្រហស្ថ​ ​ជា​សាវិកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងប៉ុន្មាន​នាក់​ ​ជា​ស្រ្តី​ស្លៀកដណ្តប់​សំ​ពត់​ស​ ​ដល់​នូវ​ការ​ចុះចិត្តស៊ប់​ ​ដល់​នូវ​ទីពឹង​ ​ដល់​នូវ​ការ​កក់ក្តៅ​ ​មាន​សេចក្តី​សង្ស័យ​ឆ្លងផុត​ហើយ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​ក្នុង​ធម្មវិន័យ​នេះ​ ​មិន​ជឿ​តាម​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​ ​បណ្តាសា​វិ​កា​ទាំង​នុ៎ះ​ ​ខ្ញុំ​ជា​សាវិកា​មួយ​ដែរ​ ​(​រឿង​នេះ​)​ ​បើ​បុគ្គល​ណា​ ​មាន​សេចក្តី​សង្ស័យ​ក្តី​ ​មាន​សេចក្តី​ងឿងឆ្ងល់​ក្តី​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​ ​ទ្រង់​គង់នៅ​ក្នុង​ភេ​សក​ឡា​វន​ ​ជាទី​ឲ្យ​នូវ​អភ័យ​ដល់​ម្រឹគ​ ​ជិត​ក្រុង​សុំ​សុ​មារ​គី​រៈ​ ​ក្នុង​ភ​គ្គ​ជនបទ​ ​បុគ្គល​នោះ​ ​ចូរ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​ហើយ​សួរ​ល្បង​ចុះ​។​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636853995500935595
ទៅកាន់ទំព័រ៖