ព្រះត្រៃបិដក ភាគ ៤៦

​ចិត្ត​ដែល​ប្រាសចាក​មោហៈ​ក្តី​ ​ចិត្ត​ដែល​រួញរា​ក្តី​.​.​.​ ​ចិត្ត​ដែល​រាយមាយ​ក្តី​.​.​.​ ​ចិត្ត​ដែល​ជា​មហ​គ្គ​តៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​ជាស​ឧត្តរៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​ជា​អនុ​ត្ត​រៈ​ក្តី​.​.​.​ ​ចិត្ត​ដែល​តាំង​មាំ​ក្តី​.​.​.​ ​ចិត្ត​ដែល​មិន​តាំង​មាំ​ក្តី​.​.​.​ ​ចិត្ត​ដែល​រួចចាក​កិលេស​ក្តី​.​.​.​ ​ចិត្ត​មិន​រួចចាក​កិលេស​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​រួចចាក​កិលេស​ ​១​។​ ​ភិក្ខុ​រលឹក​ឃើញ​នូវ​ជាតិ​ ​ដែល​ខ្លួន​ធ្លាប់​នៅ​អាស្រ័យ​ ​ក្នុង​កាលមុន​ជាច្រើន​ជាតិ​ ​គឺ​រលឹក​ឃើញ​បាន​ ​១ជាតិ​ ​២ជាតិ​ ​៣ជាតិ​ ​៤ជាតិ​ ​៥ជាតិ​ ​១០ជាតិ​ ​២០ជាតិ​ ​៣០ជាតិ​ ​៤០ជាតិ​ ​៥០ជាតិ​ ​១០០ជាតិ​ ​មួយ​ពាន់​ជាតិ​ ​មួយ​សែន​ជាតិ​ក៏បាន​ខ្លះ​ ​រលឹក​ឃើញ​បាន​ច្រើន​សំ​វដ្ត​កប្ប​ ​ច្រើន​វិ​វដ្ត​កប្ប​ ​ច្រើន​សំ​វដ្ត​វិ​វដ្ត​កប្ប​ក៏បាន​ ​ដូច្នេះ​ថា​ ​អញ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​លុះ​អញ​ច្យុត​ចាក​ភព​នោះ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​ដែល​អញ​បាន​ទៅ​កើត​ ​ក្នុង​ភព​នោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636853988013967365
ទៅកាន់ទំព័រ៖