ព្រះត្រៃបិដក ភាគ ៤៦
បពិត្រគហបតី ព្រោះហេតុនោះ អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង។ លំដាប់នោះ នកុលបិតាគហបតី ដែលនកុលមាតាគហបតានីទូន្មានដោយឱវាទនេះ អាពាធនោះ ក៏ស្ងប់រម្ងាប់ ដោយឋានៈ ទាំងនកុលបិតាគហបតី ក៏សះស្បើយ ចាកអាពាធនោះ។ អាពាធនោះ ជាស្រឡះអំពីនកុលបិតាគហបតីហើយ។ លុះនកុលបិតាគហបតី ស្បើយចាកជម្ងឺ ក្រោកចាកជម្ងឺ មិនយូរប៉ុន្មាន ក៏ច្រត់នូវឈើច្រត់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី អ្នកពេញជាមានលាភហើយ ម្នាលគហបតី អត្តភាពជាមនុស្ស អ្នកពេញជាបានល្អហើយ ត្រង់ដែលអ្នកបាននកុលមាតាគហបតានី មកជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ជាអ្នកទូន្មានប្រៀនប្រដៅ
ID: 636853995669695248
ទៅកាន់ទំព័រ៖