ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​គហបតី​ ​ពួក​ស្រ្តី​គ្រហស្ថ​ ​ជា​សាវិកា​ ​របស់​តថាគត​ទាំងប៉ុន្មាន​នាក់​ ​ជា​អ្នក​ស្លៀកដណ្តប់​សំ​ពត់​ស​ ​បំពេញ​សីល​ទាំងឡាយ​ ​បណ្តា​ពួក​សាវិកា​ទាំង​នុ៎ះ​ ​នកុ​លមា​តា​គហបតានី​ ​ជា​សាវិកា​មួយ​ដែរ​ ​ម្នាល​គហបតី​ ​ពួក​ស្រ្តី​គ្រហស្ថ​ ​ជា​សាវិកា​ ​របស់​តថាគត​ទាំងប៉ុន្មាន​នាក់​ ​ជា​អ្នក​ស្លៀកដណ្តប់​សំ​ពត់​ស​ ​បាន​នូវ​ចេ​តោ​សមថៈ​ ​ក្នុង​សន្តាន​ ​បណ្តា​ពួក​សាវិកា​ទាំង​នុ៎ះ​ ​នកុ​លមា​តា​គហបតានី​ ​ជា​សាវិកា​មួយ​ដែរ​ ​ម្នាល​គហបតី​ ​ពួក​ស្រ្តី​គ្រហស្ថ​ ​ជា​សាវិកា​ ​របស់​តថាគត​ទាំងប៉ុន្មាន​នាក់​ ​ជា​អ្នក​ស្លៀកដណ្តប់​សំ​ពត់​ស​ ​ដល់​នូវ​ការ​ចុះចិត្តស៊ប់​ ​ដល់​នូវ​ទីពឹង​មាំ​ ​ដល់​នូវ​ការ​កក់ក្តៅ​ ​មាន​សេចក្តី​សង្ស័យ​ឆ្លងផុត​ហើយ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​ក្នុង​ធម្មវិន័យ​នេះ​ ​មិន​ជឿ​តាម​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​ ​បណ្តា​ពួក​សាវិកា​ទាំង​នុ៎ះ​ ​នកុ​លមា​តា​គហបតានី​ ​ជា​សាវិកា​មួយ​ដែរ​ ​ម្នាល​គហបតី​ ​អ្នក​ពេញជា​មានលាភ​ហើយ​ ​ម្នាល​គហបតី​ ​អត្តភាព​ជា​មនុស្ស​ ​អ្នក​ពេញជា​បាន​ល្អ​ហើយ​ ​ត្រង់​ដែល​អ្នក​បា​នន​កុល​មាតា​គហបតានី​ ​មក​ជា​អ្នក​អនុគ្រោះ​ ​ប្រាថ្នា​នូវ​ប្រយោជន៍​ ​ទូន្មាន​ប្រៀនប្រដៅ​។​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636853995872056822
ទៅកាន់ទំព័រ៖