ព្រះត្រៃបិដក ភាគ ៤៦
[១៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅឯឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ ចំណែកព្រះសារីបុត្រដ៏មានអាយុ ក៏ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅឯឧបដ្ឋានសាលាដែរ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ទាំងព្រះមោគ្គល្លានដ៏មានអាយុ ព្រះមហាកស្សបដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ព្រះមហាចុន្ទដ៏មានអាយុ ព្រះមហាកប្បិនដ៏មានអាយុ ព្រះអនុរុទ្ធដ៏មានអាយុ ព្រះរេវតៈដ៏មានអាយុ ព្រះអានន្ទ ដ៏មានអាយុ ក៏ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅឯឧបដ្ឋានសាលាដែរ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ
ID: 636853996077698584
ទៅកាន់ទំព័រ៖