ព្រះត្រៃបិដក ភាគ ៤៦

​ហើយ​អាច​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​របស់​ខ្លួនឯង​ ​ដូច្នេះ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​ដូច្នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នុ៎ះ​ ​សូម្បី​តថាគត​ ​ក៏​មិនដែល​ឃើញ​ ​មិនដែល​ឮ​ថា​ ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ខ្វល់ខ្វាយ​តែ​ខាង​សុខ​អំពី​ការ​ដេក​ ​សុខ​អំពី​ការ​ផ្អែក​ ​សុខ​អំពី​ការ​ដេកលក់​ទាល់តែ​ស្កប់ស្កល់​ ​ជា​អ្នក​មិន​គ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​មិន​ស្គាល់ប្រមាណ​ក្នុង​ភោជន​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ការ​ភ្ញាក់​រលឹក​ ​មិន​ពិចារណា​រក​កុសលធម៌​ទាំងឡាយ​ ​ក្នុង​កាល​ជា​ខាងដើម​រាត្រី​ ​និង​កាល​ខាងចុង​រាត្រី​ ​មិន​ខ្វល់ខ្វាយ​ ​នូវ​ការ​ព្យាយាម​ចំរើន​ពោធិបក្ខិយធម៌​ទាំងឡាយ​ទេ​ ​ហើយ​អាច​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​របស់​ខ្លួនឯង​ ​ដូច្នេះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​យើង​គួរ​ជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​ស្គាល់ប្រមាណ​ក្នុង​ភោជន​ ​ប្រក​បរឿយៗ​ ​នូវ​ការ​ភ្ញាក់​រលឹក​ ​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636853996828111505
ទៅកាន់ទំព័រ៖