ព្រះត្រៃបិដក ភាគ ៤៦

​ជា​អ្នក​ពិចារណា​នូវ​កុសលធម៌​ទាំងឡាយ​ ​ក្នុង​កាល​ជា​ខាងដើម​រាត្រី​ ​និង​កាល​ខាងចុង​រាត្រី​ ​គួរ​ខ្វល់ខ្វាយ​នូវ​ការ​ព្យាយាម​ចំរើន​ពោធិបក្ខិយធម៌​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ឯង​។​
 [​១៨​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​ច្រើន​រូប​។​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​ទៅកាន់​ផ្លូវ​ឆ្ងាយ​ ​បានឃើញ​ព្រាន​ត្រី​ ​អ្នកចាប់​ត្រី​ ​កំពុង​កាប់​ ​សម្លាប់​ត្រី​លក់​ ​ក្នុង​ប្រទេស​មួយ​ ​លុះ​ទត​ឃើញ​ហើយ​ ​ស្តេច​ចេញ​អំពី​ផ្លូវ​ ​ទៅ​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​ ​ទៀប​គល់ឈើ​មួយ​ដើម​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ហើយ​ ​បាន​ត្រាស់​នឹង​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​ព្រាន​ត្រី​ ​អ្នកចាប់​ត្រី​ឯណោះ​ ​កំពុង​កាប់​សំឡាប់​ត្រី​លក់​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​យល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​អ្នក​ទាំងឡាយ​ ​ធ្លាប់​ឃើញ​ ​ឬ​ធ្លាប់​ឮ​ថា​ ​បុគ្គល​ជា​ព្រាន​ត្រី​ ​អ្នកចាប់​ត្រី​ ​សំឡាប់​ត្រី​លក់​ ​បាន​ជា​អ្នក​ទៅ​ដោយ​ដំរី​ ​ទៅ​ដោយ​សេះ​ ​ទៅ​ដោយ​រថ​ ​ទៅ​ដោយ​យាន​ ​ឬ​បាន​ជា​អ្នក​បរិភោគ​ ​នូវ​ភោគ​សម្បត្តិ​ ​ឬនៅ​គ្រប់គ្រង​ ​នូវ​គំនរ​ភោគ​សម្បត្តិ​ដ៏​ច្រើន​ ​ព្រោះ​អំពើ​បែប​នោះ​ ​ព្រោះ​ការ​ចិញ្ចឹមជីវិត​បែប​នោះ​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​ដូច្នោះ​ទេ​។​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636853997032793213
ទៅកាន់ទំព័រ៖