ព្រះត្រៃបិដក ភាគ ៤៦

​អ្នក​ពិឃាត​គោ​ ​សំឡាប់​គោ​លក់​ ​បាន​ជា​អ្នក​ទៅ​ដោយ​ដំរី​ ​ទៅ​ដោយ​សេះ​ ​ទៅ​ដោយ​រថ​ ​ទៅ​ដោយ​យាន​ ​ឬ​បាន​ជា​អ្នក​បរិភោគ​ ​នូវ​ភោគ​សម្បត្តិ​ ​នៅ​គ្រប់គ្រង​គំនរ​ភោគ​សម្បត្តិ​ដ៏​ច្រើន​ ​ដូច្នេះ​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​អ្នក​ពិឃាត​គោ​នោះ​ ​រមែង​រំពៃ​រកគោ​ ​ដែល​ខ្លួន​ត្រូវ​សំឡាប់​ ​ដែល​ខ្លួន​នាំមក​ដើម្បី​សំឡាប់​នោះ​ ​ដោយចិត្ត​អាក្រក់​ ​ព្រោះហេតុនោះ​ ​អ្នក​ពិឃាត​គោ​នោះ​ ​ទើប​មិនបានជា​អ្នក​ទៅ​ដោយ​ដំរី​ ​មិនបាន​ទៅ​ដោយ​សេះ​ ​មិនបាន​ទៅ​ដោយ​រថ​ ​មិនបាន​ទៅ​ដោយ​យាន​ ​មិនបានជា​អ្នក​បរិភោគ​ ​នូវ​ភោគ​សម្បត្តិ​ ​មិន​នៅ​គ្រប់គ្រង​គំនរ​ភោគ​សម្បត្តិ​ដ៏​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​យល់​ហេតុ​នោះ​ ​ដូចម្តេច​ ​អ្នក​ទាំងឡាយ​ ​ធ្លាប់​ឃើញ​ ​ឬ​ធ្លាប់​ឮ​ថា​ ​អ្នក​សំឡាប់​កែះ​។​បេ​។​ ​អ្នក​សំឡាប់​ជ្រូក​ ​អ្នក​សំឡាប់​សត្វស្លាប​ ​អ្នក​សំឡាប់​ម្រឹគ​ ​ដែល​សំឡាប់​ម្រឹគ​លក់​ ​បាន​ជា​អ្នក​ទៅ​ដោយ​ដំរី​ ​ទៅ​ដោយ​សេះ​ ​ទៅ​ដោយ​រថ​ ​ទៅ​ដោយ​យាន​ ​ឬ​ជា​អ្នក​បរិភោគ​ ​នូវ​ភោគ​សម្បត្តិ​ ​នៅ​គ្រប់គ្រង​គំនរ​ភោគ​សម្បត្តិ​ដ៏​ច្រើន​ ​ដោយ​អំពើ​បែប​នោះ​ ​ដោយ​ការ​ចិញ្ចឹមជីវិត​បែប​នោះ​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​ដូច្នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ហេតុ​នុ៎ះ​ ​សូម្បី​តថាគត​ ​ក៏​មិនដែល​ឃើញ​ ​មិនដែល​ឮ​ថា​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636853997431236002
ទៅកាន់ទំព័រ៖