ព្រះត្រៃបិដក ភាគ ៤៦

មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​លុះ​អញ​ច្យុត​ចាក​ភព​នោះ​ហើយ​ ​ក៏បាន​មក​កើត​ក្នុង​ភព​នេះ​ ​ភិក្ខុ​រលឹក​ឃើញ​នូវ​ជាតិ​ ​ដែល​ខ្លួន​ធ្លាប់​នៅ​អាស្រ័យ​ ​ក្នុង​កាលមុន​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​១​។​ ​ភិក្ខុ​មាន​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​កំពុង​ច្យុត​ ​និង​កំពុង​កើត​ ​មាន​សភាព​ថោកទាប​ ​និង​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​និង​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​និង​គតិ​អាក្រក់​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​អន្ទោល​ទៅតាម​ក​មុ្ម​របស់​ខ្លួន​ថា​ ​អើ​ហ៎្ន​ ​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​ ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​មិច្ឆាទិដ្ឋិ​ ​ប្រកាន់​មាំ​ ​នូវ​អំពើ​ជា​មិច្ឆាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​អើ​ហ៎្ន​ ​ចំណែក​ឯ​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​ ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​សម្មាទិដ្ឋិ​ ​ប្រកាន់​មាំ​ ​នូវ​អំពើ​ជា​សម្មាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ឯ​សុគតិ​សួគ៌​ ​ទេវលោក​ ​ភិក្ខុ​មាន​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​ចាប់បដិសន្ធិ​ ​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636853988181086924
ទៅកាន់ទំព័រ៖