ព្រះត្រៃបិដក ភាគ ៤៦

​អ្នក​សំឡាប់​ម្រឹគ​ ​ដែល​សំឡាប់​ម្រឹគ​លក់​ ​បាន​ជា​អ្នក​ទៅ​ដោយ​ដំរី​ ​ទៅ​ដោយ​សេះ​ ​ទៅ​ដោយ​រថ​ ​ទៅ​ដោយ​យាន​ ​ឬ​ជា​អ្នក​បរិភោគ​ ​នូវ​ភោគ​សម្បត្តិ​ ​នៅ​គ្រប់គ្រង​គំនរ​ភោគ​សម្បត្តិ​ដ៏​ច្រើន​ ​ដូច្នេះ​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ព្រានម្រឹគ​នោះ​ ​រមែង​រំពៃ​រក​ម្រឹគ​ ​ដែល​ខ្លួន​ត្រូវ​សំឡាប់​ ​ដែល​ខ្លួន​នាំមក​ដើម្បី​សំឡាប់​នោះ​ ​ដោយចិត្ត​អាក្រក់​ ​ព្រោះហេតុនោះ​ ​ព្រានម្រឹគ​នោះ​ ​មិនបានជា​អ្នក​ទៅ​ដោយ​ដំរី​ ​មិនបាន​ទៅ​ដោយ​សេះ​ ​មិនបាន​ទៅ​ដោយ​រថ​ ​មិនបាន​ទៅ​ដោយ​យាន​ ​មិនបានជា​អ្នក​បរិភោគ​ ​នូវ​ភោគ​សម្បត្តិ​ ​មិនបាន​នៅ​គ្រប់គ្រង​គំនរ​ភោគ​សម្បត្តិ​ដ៏​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ព្រាន​នោះ​ ​រមែង​រំពៃ​រក​សត្វតិរច្ឆាន​ទាំងនោះ​ ​ដែល​ខ្លួន​ត្រូវ​សំឡាប់​ ​ដែល​ខ្លួន​នាំមក​ ​ដើម្បី​សំឡាប់​ ​ដោយចិត្ត​អាក្រក់​ ​ព្រោះហេតុនោះ​ ​បាន​ជា​ព្រានម្រឹគ​នោះ​ ​មិនបានជា​អ្នក​ទៅ​ដោយ​ដំរី​ ​មិនបាន​ទៅ​ដោយ​សេះ​ ​មិនបាន​ទៅ​ដោយ​រថ​ ​មិនបាន​ទៅ​ដោយ​យាន​ ​មិនបានជា​អ្នក​បរិភោគ​ ​នូវ​ភោគ​សម្បត្តិ​ ​មិនបាន​នៅ​គ្រប់គ្រង​គំនរ​ភោគ​សម្បត្តិ​ដ៏​ច្រើន​ ​ចាំបាច់​និយាយ​ថ្វី​ ​ដល់​បុគ្គល​ ​ដែល​សំឡឹង​រក​មនុស្ស​ ​ដែល​ខ្លួន​ត្រូវ​សំឡាប់​ ​ដែល​ខ្លួន​នាំមក​ដើម្បី​សំឡាប់​ ​ដោយចិត្ត​អាក្រក់​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636853997595065373
ទៅកាន់ទំព័រ៖