ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដ្បិត​ការ​សំឡឹង​បែប​នោះ​ ​រមែង​ប្រព្រឹត្តទៅ​មិនជា​ប្រយោជន៍​ ​ជា​ទុក្ខ​អស់​កាលយូរ​អង្វែង​ ​ដល់​បុគ្គល​នោះ​ ​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​
 [​១៩​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ប្រាសាទ​ឥដ្ឋ​ ​ទៀប​នា​ទិ​ក​គ្រាម​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ​ ​ដែល​នៅក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ព្រះពុទ្ធដីកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មរណស្សតិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ជា​គុណជាតិ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជា​គុណជាតិ​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​មាន​ព្រះនិព្វាន​ជាទីបំផុត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​ចំរើន​នូវ​មរណស្សតិ​ដែរ​ឬ​។​ ​និមិត្ត​តែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​សួរ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​មួយ​រូប​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​ចំរើន​នូវ​មរណស្សតិ​ដែរ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​អ្នក​ចំរើន​មរណស្សតិ​បែប​ណា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​តាំងចិត្ត​ទុក​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636853997797596957
ទៅកាន់ទំព័រ៖