ព្រះត្រៃបិដក ភាគ ៤៦

​អញ​គប្បី​ធ្វើ​កិច្ច​ ​(​ក្នុង​សាសនា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​)​ ​ឲ្យបាន​ច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចំរើន​មរណស្សតិ​យ៉ាងនេះ​ឯង​។​ ​ភិក្ខុ​មួយ​រូប​ទៀត​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចំរើន​មរណស្សតិ​ដែរ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​អ្នក​ចំរើន​មរណស្សតិ​បែប​ណា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​តាំងចិត្ត​ទុក​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អញ​មុខ​ជា​នឹង​រស់នៅ​តែ​ក្នុង​ខណៈ​ ​ដែល​អញ​ទំពា​លេប​ពំនូត​បាយ​ ​៤ពំនូត​ ​(​ដូច្នេះ​)​ ​អញ​គប្បី​យកចិត្ត​ទុកដាក់​ ​នូវ​សាសនា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អញ​គប្បី​ធ្វើ​កិច្ច​ ​(​ក្នុង​សាសនា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​)​ ​ឲ្យបាន​ច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចំរើន​មរណស្សតិ​យ៉ាងនេះ​ឯង​។​ ​ភិក្ខុ​មួយ​រូប​ទៀត​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចំរើន​មរណស្សតិ​ដែរ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​អ្នក​ចំរើន​មរណស្សតិ​បែប​ណា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​តាំងចិត្ត​ទុក​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អញ​មុខ​ជា​នឹង​រស់នៅ​តែ​ក្នុង​ខណៈ​ ​ដែល​អញ​ទំពា​លេប​ពំនូត​បាយ​មួយ​ពំនូត​ ​(​ដូច្នេះ​)​ ​អញ​គប្បី​យកចិត្ត​ទុកដាក់​ ​នូវ​សាសនា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អញ​គប្បី​ធ្វើ​កិច្ច​ ​(​ក្នុង​សាសនា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​)​ ​ឲ្យបាន​ច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចំរើន​មរណស្សតិ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636853998164857963
ទៅកាន់ទំព័រ៖