ព្រះត្រៃបិដក ភាគ ៤៦
ភិក្ខុមួយរូបទៀត ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើននូវមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិបែបណា។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញដកដង្ហើមចេញ ហើយដកដង្ហើមចូលវិញ ឬដកដង្ហើមចូល ហើយដកដង្ហើមចេញវិញ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះឯង។ កាលដែលភិក្ខុនោះ ក្រាបបង្គំទូល យ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ បានត្រាស់នឹងពួកភិក្ខុ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែត្រឹមមួយយប់មួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏ព្រះមានព្រះភាគ) ឲ្យបានច្រើនក្តី មា្នលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែត្រឹមមួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី
ID: 636853998343248166
ទៅកាន់ទំព័រ៖