ព្រះត្រៃបិដក ភាគ ៤៦
ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញបរិភោគបិណ្ឌបាតមួយ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញទំពាលេបនំពូតបាយបួន ឬប្រាំពំនូត (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនេះ ហៅថាជាអ្នកប្រមាទ ចំរើនមរណស្សតិយ៉ាងទន់ខ្សោយ ដើម្បីឲ្យអស់អាសវៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញទំពាលេបពំនូតបាយមួយពំនូត (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈដែលអញដកដង្ហើមចេញ ហើយដកដង្ហើមចូលវិញ ឬដកដង្ហើមចូល ហើយដកដង្ហើមចេញវិញ ដូច្នេះ
ID: 636853998524438530
ទៅកាន់ទំព័រ៖