ព្រះត្រៃបិដក ភាគ ៤៦

​អញ​គប្បី​យកចិត្ត​ទុកដាក់​ ​នូវ​សាសនា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អញ​គប្បី​ធ្វើ​កិច្ច​ ​(​ក្នុង​សាសនា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​)​ ​ឲ្យបាន​ច្រើន​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ទាំងនេះ​ ​ទើប​ហៅថា​ ​ជា​អ្នក​មិន​ប្រមាទ​ ​ចំរើន​នូវ​មរណស្សតិ​យ៉ាង​ក្លៀវក្លា​ ​ដើម្បីឲ្យ​អស់​អាសវៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​គួរ​ជា​អ្នក​មិន​ប្រមាទ​ ​គួរ​ចំរើន​មរណស្សតិ​យ៉ាង​ក្លៀវក្លា​ ​ដើម្បីឲ្យ​អស់​អាសវៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ឯង​។​
 [​២០​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ប្រាសាទ​ឥដ្ឋ​ ​ទៀប​នា​ទិ​ក​គ្រាម​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ​ ​ដែល​នៅក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មរណស្សតិ​ ​ដែល​ភិក្ខុ​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ជា​គុណជាតិ​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជា​គុណជាតិ​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​មាន​ព្រះនិព្វាន​ជាទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មរណស្សតិ​ ​ដែល​ភិក្ខុ​ចំរើន​ហើយ​ ​ដោយ​ប្រការ​ដូចម្តេច​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ដោយ​ប្រការ​ដូចម្តេច​ ​ទើប​ជា​គុណជាតិ​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ជា​គុណជាតិ​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​មាន​ព្រះនិព្វាន​ជាទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ថ្ងៃ​អស្តង្គត​ហើយ​ ​រាត្រី​ក៏​ដល់​មក​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636853998743991088
ទៅកាន់ទំព័រ៖