ព្រះត្រៃបិដក ភាគ ៤៦
បច្ច័យនៃសេចក្តីស្លាប់របស់អញ មានច្រើនណាស់ គឺពស់នឹងចឹកអញ ឬខ្ទួយនឹងទិចអញ ក្អែបនឹងខាំអញ អញគប្បីធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ អញនឹងភ្លាត់ដួល ឬបាយដែលអញបរិភោគហើយ នឹងឲ្យទោស ប្រម៉ាត់របស់អញ នឹងកម្រើក ស្លេស្មរបស់អញនឹងកម្រើក ខ្យល់មានអាការដូចកាំបិតកោររបស់អញ នឹងកម្រើក អញគប្បីធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរពិចារណាដូច្នេះថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលារាត្រី តើមានឬទេ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ កាលពិចារណាទៅ ដឹងយ៉ាងនេះថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលារាត្រី
ID: 636853998961613535
ទៅកាន់ទំព័រ៖