ព្រះត្រៃបិដក ភាគ ៤៦
ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ បរិហានិយធម៌ ៣ យ៉ាង តើដូចម្តេច។ គឺសេចក្តីត្រេកអរនឹងការវឹកវរដោយគ្នីគ្នា ១ ភាពជាអ្នកដែលគេប្រដៅបានដោយក្រ ១ ភាពជាអ្នកមានមិត្រអាក្រក់ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង បរិហានិយធម៌ ៣ យ៉ាង។ម្នាលភិក្ខុទាំងឡាយ ពួកបុគ្គលណាមួយ សាបសូន្យហើយ ចាកកុសលធម៌ទាំងឡាយ ក្នុងអតីតកាល បុគ្គលទាំងអស់នោះ សាបសូន្យហើយ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គលណាមួយ នឹងសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងអនាគតកាល បុគ្គលទាំងអស់នោះ គង់នឹងសាបសូន្យ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកបុគ្គលណាមួយ កំពុងសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលទាំងអស់នោះ គង់សាបសូន្យ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។
[២២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង អបរិហានិយធម៌ (ធម៌ដែលមិនសាបសូន្យ) ៦ យ៉ាងនេះ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ អបរិហានិយធម៌ ៦ យ៉ាង តើដូចម្តេច។
ID: 636854000490230967
ទៅកាន់ទំព័រ៖