ព្រះត្រៃបិដក ភាគ ៤៦

​គឺ​សេចក្តី​មិន​ត្រេកអរ​ ​ក្នុង​ការងារ​ ​១​ ​សេចក្តី​មិន​ត្រេកអរ​ ​ក្នុង​ការ​ចរ​ចារ​ ​១​ ​សេចក្តី​មិន​ត្រេកអរ​ ​ក្នុង​ការ​ដេកលក់​ ​១​ ​សេចក្តី​មិន​ត្រេកអរ​ ​ក្នុង​ការ​វឹកវរ​ដោយ​គ្នីគ្នា​ ​១​ ​ភាពជា​អ្នក​ដែលគេ​ប្រដៅ​ងាយ​ ​១​ ​ភាពជា​អ្នកមាន​កល្យាណមិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​អ​បរិ​ហា​និ​យ​ធម៌​ ​ទាំង​ ​៦​ ​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះ​ពួក​បុគ្គល​ណាមួយ​ ​មិន​សាបសូន្យ​ហើយ​ ​ចាក​កុសលធម៌​ទាំងឡាយ​ ​ក្នុង​អតីតកាល​ ​បុគ្គល​ទាំងអស់​នោះ​ ​មិន​សាបសូន្យ​ហើយ​ ​ចាក​ពួក​កុសលធម៌​ ​ដោយ​ធម៌​ទាំង​ ​៦​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះ​ពួក​បុគ្គល​ណាមួយ​ ​នឹង​មិន​សាបសូន្យ​ ​ចាក​កុសលធម៌​ទាំងឡាយ​ ​ក្នុង​អនាគតកាល​ ​បុគ្គល​ទាំងអស់​នោះ​ ​នឹង​មិន​សាបសូន្យ​ ​ចាក​ពួក​កុសលធម៌​ ​ដោយ​ធម៌​ទាំង​ ​៦​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះ​ពួក​បុគ្គល​ណាមួយ​ ​មិន​សាបសូន្យ​ ​ចាក​កុសលធម៌​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​បុគ្គល​ទាំងអស់​នោះ​ ​មិន​សាបសូន្យ​ចាក​ពួក​កុសលធម៌​ ​ដោយ​ធម៌​ទាំង​ ​៦​ ​នេះឯង​។​
 [​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ពាក្យ​ថា​ ​ភ័យ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​កាម​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ទុក្ខ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​កាម​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​រោគ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​កាម​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​គ​ណ្ឌៈ​ ​(​ពក​)​ ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​កាម​ទាំងឡាយ​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636854000703303154
ទៅកាន់ទំព័រ៖