ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​សង្គៈ​ ​(​ការ​ជាប់​ចំពាក់ចិត្ត​)​ ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​កាម​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បង្កៈ​ ​(​ភក់​)​ ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​កាម​ទាំង​ឡយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ភ័យ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​កាម​ទាំងឡាយ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះថា​)​ ​បុគ្គល​ដែល​ត្រេកអរ​ ​ដោយ​កាមរាគ​នេះ​ ​រមែង​ជាប់​ចំពាក់​ដោយ​ឆន្ទ​រាគ​ ​មិន​រួច​អំពី​ភ័យ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​មិន​រួច​អំពី​ភ័យ​ក្នុង​បរលោក​ផង​ ​ព្រោះហេតុនោះ​ ​បាន​ជា​ពាក​ថា​ ​ភ័យ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​កាម​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ទុក្ខ​…​ ​រោគ​…​ ​គ​ណ្ឌៈ​…​ ​សង្គៈ​…​ ​បង្កៈ​ ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​កាម​ទាំងឡាយ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះថា​)​ ​បុគ្គល​ដែល​ត្រេកអរ​ ​ដោយ​កាម​នេះ​ ​រមែង​ជាប់​ចំពាក់​ដោយ​ឆន្ទ​រាគ​ ​មិន​រួច​អំពី​បង្កៈ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​មិន​រួច​អំពី​បង្កៈ​ ​ក្នុង​បរលោក​ផង​ ​ហេតុ​នោះ​ ​បាន​ជា​ពាក្យ​ថា​ ​បង្កៈ​នុ៎ះ​ ​ទើប​ជា​ឈ្មោះ​នៃ​កាម​ទាំងឡាយ​។​
​កាម​ទាំងឡាយ​ ​ដែល​ជាទី​ជាប់​នៅ​ ​របស់​បុថុជ្ជន​នុ៎ះ​ ​លោក​តែង​ហៅថា​ ​ភ័យ​ផង​ ​ទុក្ខ​ផង​ ​រោគ​ផង​ ​និង​ធម្មជាត​ទាំង​ ​២​ ​គឺ​សង្គៈ​ផង​ ​បង្កៈ​ផង​។​ ​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636854000911625069
ទៅកាន់ទំព័រ៖