ព្រះត្រៃបិដក ភាគ ៤៦

​អរិយ​សាវក​ទាំងឡាយ​ ​ឃើញ​ភ័យ​ ​ក្នុង​ឧបាទាន​ ​ដែល​ជាហេតុ​ឲ្យ​កើតជា​តិ​ ​និង​មរណៈ​ ​លុះ​មិន​ប្រកាន់​ហើយ​ ​រមែង​រួច​ស្រឡះ​ ​ព្រោះ​ការ​អស់​ជាតិ​ ​និង​មរណៈ​។​ ​អរិយ​សាវក​នោះ​ ​ដល់​នូវ​សេចក្តី​ក្សេមក្សាន្ត​ ​មាន​សេចក្តី​សុខ​ ​រំលត់​កិលេស​ ​ក្នុង​អត្តភាព​នេះ​ ​ប្រព្រឹត្ត​កន្លង​នូវ​វេរា​ ​និង​ភ័យ​ទាំងអស់​ ​ហើយ​លះបង់​នូវ​ទុក្ខ​ទាំងអស់​បាន​។​

 [​២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​គប្បី​ទំ​លាយ​ភ្នំ​ហិមពាន្ត​ ​ជា​ស្តេចភ្នំ​បាន​ ​មិនបាច់​និយាយ​ ​(​ដល់​ការ​ទំ​លាយ​)​ ​អវិជ្ជា​ដែល​លាមក​ទេ​។​ ​ធម៌​ ​៦យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឈ្លាស​ក្នុង​ការ​ចូល​សមាធិ​ ​១​ ​ឈ្លាស​ក្នុង​ការ​ធ្វើស​មា​ធិ​ ​ឲ្យ​តាំងនៅ​តាម​កំណត់​ ​១​ ​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​សមាធិ​ ​១​ ​ឈ្លាស​ក្នុង​ការ​បែងចំណែក​សមាធិ​ ​១​ ​ឈ្លាស​ក្នុង​គោចរ​ ​របស់​សមាធិ​ ​១​ ​ឈ្លាស​ក្នុង​ការ​សាង​សន្សំ​ ​នូវ​សមាធិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ទាំង​ ​៦​ ​នេះឯង​ ​គប្បី​ទំ​លាយ​ភ្នំ​ហិមពាន្ត​ ​ជា​ស្តេចភ្នំ​បាន​ ​មិនបាច់​និយាយ​ដល់​អវិជ្ជា​ ​ដែល​លាមក​ទេ​។​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636854001145588451
ទៅកាន់ទំព័រ៖