ព្រះត្រៃបិដក ភាគ ៤៦

 [​២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនុស្សតិ​ដ្ឋាន​ ​(​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​រឭក​)​ ​នេះ​មាន​ ​៦យ៉ាង​។​ ​៦យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ក្នុង​សាសនា​នេះ​ ​រឭក​នូវ​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​បេ​។​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជ្រាប​ច្បាស់​នូវ​សច្ចៈ​ ​ទាំង៤​ ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​អរិយ​សាវក​ ​កំពុង​រឭក​ព្រះ​តថាគត​ ​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​មិន​មានចិត្ត​ដែល​រាគៈ​គ្រប​សង្កត់​ ​មិន​មានចិត្ត​ដែល​ទោសៈ​គ្រប​សង្កត់​ ​មិន​មានចិត្ត​ដែល​មោហៈ​គ្រប​សង្កត់​ទេ​ ​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​មានចិត្ត​ប្រព្រឹត្តទៅ​ត្រង់​តែមួយ​យ៉ាង​ ​ជា​ចិត្ត​ចេញរួច​ ​ឃ្លាត​អំពី​គេ​ធៈ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​គេ​ធៈ​នោះ​ ​ជា​ឈ្មោះ​នៃ​កាមគុណ​ ​ទាំង៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​តែង​បរិសុទ្ធ​បាន​យ៉ាងនេះ​ ​ព្រោះ​ធ្វើ​នូវ​ពុទ្ធានុស្សតិ​កម្មដ្ឋាន​នេះ​ ​ឲ្យ​ជា​អារម្មណ៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អរិយ​សាវក​ ​រឭក​នូវ​ព្រះធម៌​ថា​ ​ព្រះធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ល្អ​ហើយ​។​បេ​។​ ​ជា​ធម៌​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ចំពោះខ្លួន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​អរិយ​សាវក​ ​កំពុង​រឭក​នូវ​ព្រះធម៌​ ​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636854001332309131
ទៅកាន់ទំព័រ៖