ព្រះត្រៃបិដក ភាគ ៤៦
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវករឭកនូវសីលទាំងឡាយរបស់ខ្លួន ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅដើម្បីសមាធិ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវសីល សម័យនោះ អរិយសាវក មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្ត ដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ តែងបរិសុទ្ធបានយ៉ាងនេះ ព្រោះធ្វើសីលានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក រឭកនូវចាគៈរបស់ខ្លួនថា ជាលាភរបស់អញហើយ អញឈ្មោះថាបានស្រួលហើយ ព្រោះអាត្មាអញ។បេ។ គួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករលែក។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវចាគៈ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់
            
            
         
        
            
                ID: 636854001712320866 
                
            
            
                ទៅកាន់ទំព័រ៖