ព្រះត្រៃបិដក ភាគ ៤៦

​មិន​មានចិត្ត​ដែល​ទោសៈ​គ្រប​សង្កត់​ ​មិន​មានចិត្ត​ដែល​មោហៈ​គ្រប​សង្កត់​ទេ​ ​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​មានចិត្ត​ប្រព្រឹត្តទៅ​ត្រង់​តែមួយ​យ៉ាង​ ​ជា​ចិត្ត​ចេញរួច​ឃ្លាត​អំពី​គេ​ធៈ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​គេ​ធៈ​នេះ​ ​ជា​ឈ្មោះ​របស់​កាមគុណ​ ​៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​តែង​បរិសុទ្ធ​បាន​យ៉ាងនេះ​ ​ព្រោះ​ធ្វើ​នូវ​ទេ​វតានុស្ស​តិ​កម្មដ្ឋាន​នេះ​ ​ឲ្យ​ជា​អារម្មណ៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​អនុស្សតិ​ដ្ឋាន​ ​ទាំង៦​។​
 ​[​២៦​]​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​បាន​ហៅ​ពួក​ភិក្ខុ​ថា​ ​ម្នាល​អាវុសោ​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ស្តាប់​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ថា​ ​អាវុសោ​ ​ដូច្នេះ​។​ ​ទើប​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ហេតុ​គួរឲ្យ​អស្ចារ្យ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ហេតុ​មិនធ្លាប់​កើត​ ​ក៏​កើតឡើង​បាន​ ​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​ ​ទ្រង់​ជ្រាប​ ​ទ្រង់​ឃើញ​ ​បាន​ត្រាស់​ដឹង​ ​នូវ​ការបាន​ឱកាស​ក្នុង​ទី​ដ៏​ចង្អៀត​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ​ដល់​សត្វ​ ​ដើម្បី​ប្រព្រឹត្ត​កន្លង​ ​នូវ​សេចក្តី​សោក​ ​និង​ខ្សឹកខ្សួល​ ​ដើម្បីឲ្យ​អស់​ទៅ​នៃ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​ត្រាស់​ដឹង​នូវ​មគ្គ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​ ​ការ​ត្រាស់​ដឹង​នេះ​ ​គឺ​អនុស្សតិ​ដ្ឋាន​ ​ទាំង៦​។​ ​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636854002148965841
ទៅកាន់ទំព័រ៖