ព្រះត្រៃបិដក ភាគ ៤៦

​អនុស្សតិ​ដ្ឋាន​ ​ទាំង៦​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​រឭក​នូវ​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​បេ​។​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​នូវ​សច្ចៈ​ ​ទាំង៤​ ​ទ្រង់​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សម័យ​ណា​ ​អរិយ​សាវក​ ​កំពុង​រឭក​នូវ​ព្រះ​តថាគត​ ​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​មិន​មានចិត្ត​ដែល​រាគៈ​គ្រប​សង្កត់​ ​មិន​មានចិត្ត​ដែល​ទោសៈ​គ្រប​សង្កត់​ ​មិន​មានចិត្ត​ ​ដែល​មោហៈ​គ្រប​សង្កត់​ទេ​ ​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​មានចិត្ត​ប្រព្រឹត្តទៅ​ត្រង់​តែមួយ​យ៉ាង​ ​ជា​ចិត្ត​ចេញរួច​ឃ្លាត​អំពី​គេ​ធៈ​បាន​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​ ​គេ​ធៈ​នេះ​ ​ជា​ឈ្មោះ​នៃ​កាមគុណ​ ​៥​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយ​សាវក​នោះ​ ​មានចិត្ត​ស្មើដោយ​អាកាស​ទាំងមូល​ ​ជា​ចិត្ត​ដ៏​ទូលាយ​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​បរិសុទ្ធិ​ជា​ធម្មតា​បាន​យ៉ាងនេះ​ ​ព្រោះ​ធ្វើ​នូវ​ពុទ្ធានុស្សតិ​កម្មដ្ឋាន​នេះ​ ​ឲ្យ​ជា​អារម្មណ៍​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​អរិយ​សាវក​ ​រឭក​នូវ​ព្រះធម៌​ថា​ ​ព្រះធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយដោយ​ល្អ​។​បេ​។​ ​ជា​ធម៌​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​គប្បី​ដឹង​ចំពោះខ្លួន​។​ ​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636854002340816814
ទៅកាន់ទំព័រ៖