ព្រះត្រៃបិដក ភាគ ៤៦

​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​មានចិត្ត​ប្រព្រឹត្តទៅ​ត្រង់​តែមួយ​យ៉ាង​ ​ជា​ចិត្ត​ចេញរួច​ឃ្លាត​អំពី​គេ​ធៈ​បាន​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​គេ​ធៈ​នេះ​ ​ជា​ឈ្មោះ​នៃ​កាមគុណ​ ​៥​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយ​សាវក​នោះ​ ​មានចិត្ត​ស្មើរ​ដោយ​អាកាស​ទាំងមូល​ ​ជា​ចិត្ត​ដ៏​ទូលាយ​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​បរិសុទ្ធិ​ជា​ធម្មតា​បាន​យ៉ាងនេះ​ ​ព្រោះ​ធ្វើ​នូវ​សង្ឃានុស្សតិ​កម្មដ្ឋាន​នេះ​ ​ឲ្យ​ជា​អារម្មណ៍​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​អរិយ​សាវក​ ​រឭក​នូវ​សីល​របស់​ខ្លួន​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ប្រព្រឹត្តទៅ​ដើម្បី​បាន​នូវ​សមាធិ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សម័យ​ណា​ ​អរិយ​សាវក​ ​កំពុង​រឭក​នូវ​សីល​ ​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​មិន​មានចិត្ត​ ​ដែល​រាគៈ​គ្រប​សង្កត់​ ​មិន​មានចិត្ត​ដែល​ទោសៈ​គ្រប​សង្កត់​ ​មិន​មានចិត្ត​ដែល​មោហៈ​គ្រប​សង្កត់​ទេ​ ​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​មានចិត្ត​ប្រព្រឹត្តទៅ​ត្រង់​តែមួយ​យ៉ាង​ ​ជា​ចិត្ត​ចេញរួច​ឃ្លាត​អំពី​គេ​ធៈ​បាន​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​ ​គេ​ធៈ​នេះ​ ​ជា​ឈ្មោះ​នៃ​កាមគុណ​ ​៥​។​ ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636854002670005643
ទៅកាន់ទំព័រ៖