ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយ​សាវក​នោះ​ ​មានចិត្ត​ស្មើដោយ​អាកាស​ទាំងមូល​ ​ជា​ចិត្ត​ដ៏​ទូលាយ​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​បរិសុទ្ធិ​ជា​ធម្មតា​បាន​យ៉ាងនេះ​ ​ព្រោះ​ធ្វើ​នូវ​សីលានុស្សតិ​កម្មដ្ឋាន​នេះ​ ​ឲ្យ​ជា​អារម្មណ៍​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​អរិយ​សាវក​ ​រឭក​នូវ​ចាគៈ​របស់​ខ្លួន​ថា​ ​ជា​លាភ​របស់​អញ​ហើយ​ ​អញ​ឈ្មោះថា​បាន​ស្រួល​ហើយ​ ​ព្រោះ​អាត្មាអញ​។​បេ​។​ ​គួរ​គេ​សូម​បាន​ ​ត្រេកអរ​ក្នុង​ការ​ឲ្យ​ ​និង​ការចែក​រលែក​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សម័យ​ណា​ ​អរិយ​សាវក​ ​កំពុង​រឭក​នូវ​ចាគៈ​ ​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​មិន​មានចិត្ត​ដែល​រាគៈ​គ្រប​សង្កត់​ ​មិន​មានចិត្ត​ដែល​ទោសៈ​គ្រប​សង្កត់​ ​មិន​មានចិត្ត​ដែល​មោហៈ​គ្រប​សង្កត់​ទេ​ ​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​មានចិត្ត​ប្រព្រឹត្តទៅ​ត្រង់​តែមួយ​យ៉ាង​ ​ជា​ចិត្ត​ចេញរួច​ឃ្លាត​អំពី​គេ​ធៈ​បាន​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ថា​គេ​ធៈ​នេះ​ ​ជា​ឈ្មោះ​នៃ​កាមគុណ​ ​៥​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយ​សាវក​នោះ​ ​មានចិត្ត​ស្មើដោយ​អាកាស​ទាំងមូល​ ​ជា​ចិត្ត​ដ៏​ទូលាយ​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​បរិសុទ្ធិ​ជា​ ​ធម្មតា​បាន​យ៉ាងនេះ​ ​ព្រោះ​ធ្វើ​នូវ​ចា​គា​នុស្ស​តិ​កម្មដ្ឋាន​នេះ​ ​ឲ្យ​ជា​អារម្មណ៍​។​ ​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636854002840165375
ទៅកាន់ទំព័រ៖