ព្រះត្រៃបិដក ភាគ ៤៦

​៦​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ ​សម័យ​ណា​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​ដែល​កាមរាគ​គ្រប​សង្កត់​ហើយ​ ​រវើរវាយ​ ​ដោយ​កាមរាគ​ ​ទាំង​មិនដឹង​នូវ​ការ​លះ​កាមរាគ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ពិតប្រាកដ​បាន​ ​សម័យ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​ភិក្ខុ​ជា​អ្នកមាន​ចិត្ត​ចំរើន​ហើយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មានចិត្ត​ត្រូវ​កាមរាគ​គ្រប​សង្កត់​ហើយ​ ​រវើរវាយ​ដោយ​កាមរាគ​ ​ទាំង​មិនដឹង​នូវ​ការ​លះ​កាមរាគ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ពិតប្រាកដ​បានទេ​ ​សូម​លោក​ដ៏​មាន​អាយុ​ ​អាណិត​សំដែងធម៌​ ​ដើម្បី​លះ​កាមរាគ​ដល់​ខ្ញុំ​ ​ភិក្ខុ​ដែល​មានចិត្ត​ចំរើន​ ​គង់​នឹង​សំដែងធម៌​ ​ដើម្បី​លះ​កាមរាគ​ ​ដល់​ភិក្ខុ​នោះ​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ជាស​ម័យ​ដែល​គួរ​ចូល​ទៅ​ឃើញ​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​ ​ទី១​។​ ​ម្នាល​ភិក្ខុ​ ​មួយទៀត​ ​សម័យ​ណា​ ​បើ​ភិក្ខុ​មានចិត្ត​ ​ត្រូវ​ព្យាបាទ​គ្រប​សង្កត់​ហើយ​ ​រវើរវាយ​ដោយ​ព្យាបាទ​ ​ទាំង​មិនដឹង​នូវ​ការ​លះ​ព្យាបាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ពិតប្រាកដ​ ​សម័យ​នោះ​ ​ទើបត្រូវ​ចូល​ទៅ​រក​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​ហើយ​ ​និយាយ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636854003652941863
ទៅកាន់ទំព័រ៖