ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ ​នេះ​ជាស​ម័យ​ ​ដែល​គួរ​ចូល​ទៅ​ឃើញ​ភិក្ខុ​ដែល​មានចិត្ត​ចំរើន​ ​ទី៣​។​ ​ម្នាល​ភិក្ខុ​ ​មួយទៀត​ ​សម័យ​ណា​ ​ភិក្ខុ​មានចិត្ត​ត្រូវ​ឧទ្ធច្ចកុក្កុច្ចៈ​ ​គ្រប​សង្កត់​ ​រវើរវាយ​ដោយ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ទាំង​មិនដឹង​នូវ​ការ​លះ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ពិតប្រាកដ​ទេ​ ​សម័យ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​ភិក្ខុ​មានចិត្ត​ចំរើន​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មានចិត្ត​ត្រូវ​ឧទ្ធច្ចកុក្កុច្ចៈ​ ​គ្រប​សង្កត់​ហើយ​ ​រវើរវាយ​ដោយ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ទាំង​មិនដឹង​នូវ​ការ​លះ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ពិតប្រាកដ​ទេ​ ​សូម​លោក​ដ៏​មាន​អាយុ​ ​អាណិត​សំដែងធម៌​ដល់​ខ្ញុំ​ ​ដើម​លះ​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ភិក្ខុ​ជា​អ្នកមាន​ចិត្ត​ចំរើន​ ​គង់​នឹង​សំដែងធម៌​ដល់​ភិក្ខុ​នោះ​ ​ដើម្បី​លះ​ឧទ្ធច្ចកុក្កុច្ចៈ​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ជាស​ម័យ​ ​ដែល​គួរ​ចូល​ទៅ​ឃើញ​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​ ​ទី៤​។​ ​ម្នាល​ភិក្ខុ​ ​មួយទៀត​ ​សម័យ​ណា​ ​ភិក្ខុ​មានចិត្ត​ត្រូវ​វិចិកិច្ឆា​គ្រប​សង្កត់​ ​រវើរវាយ​ដោយ​វិចិកិច្ឆា​ ​ទាំង​មិនដឹង​នូវ​ការ​លះ​វិចិកិច្ឆា​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ពិតប្រាកដ​ទេ​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636854004035333735
ទៅកាន់ទំព័រ៖