ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ ​នេះ​ជាស​ម័យ​ ​ដែល​គួរ​ចូល​ទៅ​ឃើញ​នូវ​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​ ​ទី៦​។​ ​ម្នាល​ភិក្ខុ​ ​នេះឯង​ជាស​ម័យ​ទាំង​ ​៦​ ​ដែល​គួរ​ចូល​ទៅ​ឃើញ​ភិក្ខុ​មានចិត្ត​ចំរើន​។​
 [​២៨​]​ ​សម័យមួយ​ ​ភិក្ខុ​ជា​ថេរៈ​ច្រើន​អង្គ​ ​នៅក្នុង​ឥសិបតន​មិគទាយ​វន​ ​ជិត​ក្រុង​ពារាណសី​។​ ​គ្រានោះ​ ​ភិក្ខុ​ជា​ថេរៈ​អម្បាល​នោះ​ ​ផុត​កិច្ច​ដោយ​បិណ្ឌបាត​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​ពេល​ចង្ហាន់​ហើយ​ ​បាន​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រោង​នៅក្នុង​មណ្ឌល​ទី​ ​(​ភោជន​សាលា​)​ ​ហើយ​និយាយឡើង​ក្នុង​ចន្លោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សម័យ​ដែល​គួរ​ចូល​ទៅ​ឃើញ​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​ ​តើ​សម័យ​ណា​។​ ​កាលបើ​ពួក​ព្រះ​ថេរៈ​និយាយ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ ​១​ ​រូប​ ​បាន​និយាយ​នឹង​ពួក​ភិក្ខុ​ជា​ថេរៈ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សម័យ​ណា​ ​ភិក្ខុ​ដែល​មានចិត្ត​ចំរើន​ ​ផុត​កិច្ច​ដោយ​បិណ្ឌបាត​ ​ក្នុង​កាល​ជា​ខាងក្រោយ​ពេល​ចង្ហាន់​ ​លោក​លាង​ជើង​ហើយ​ ​អង្គុយ​ផ្គត់ភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​តាំង​សតិ​ចំពោះមុខ​ ​សម័យ​នោះ​ ​ទើប​គួរ​ចូល​ទៅ​ឃើញ​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​។​ ​កាលបើ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ ​១​ ​រូប​ទៀត​ ​និយាយ​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636854004471878704
ទៅកាន់ទំព័រ៖