ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​អាវុសោ​ ​មិនមែន​ជាស​ម័យ​ ​គួរ​ចូល​ទៅ​ឃើញ​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​ទេ​។​ ​ម្នាល​អាវុសោ​ ​ព្រោះថា​ ​សម័យ​ណា​ ​ភិក្ខុ​ដែល​មានចិត្ត​ចំរើន​ ​ផុត​កិច្ច​ដោយ​បិណ្ឌបាត​ ​ក្នុង​កាល​ក្រោយពេល​ចង្ហាន់​ ​លោក​លាង​ជើង​ហើយ​ ​អង្គុយ​ផ្គត់ភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​តាំង​សតិ​ចំពោះមុខ​ ​លោក​កំពុង​មាន​សេចក្តី​លំបាក​នឹង​ការ​ត្រេច​ទៅ​ ​(​បិណ្ឌបាត​)​ ​មិនទាន់​ស្ងប់​រម្ងាប់​ ​ក្នុង​សម័យ​នោះ​នៅឡើយ​ ​សូម្បី​សេចក្តី​លំបាក​ព្រោះ​ភត្ត​ ​ក៏​មិនទាន់​ស្ងប់​រម្ងាប់​ ​ក្នុង​សម័យ​នោះ​នៅឡើយ​ដែរ​ ​ហេតុ​នោះ​ ​បាន​ជាស​ម័យ​នោះ​ ​មិនមែន​ជាស​ម័យ​គួរ​ចូល​ទៅ​ឃើញ​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​ទេ​។​ ​ម្នាល​អាវុសោ​ ​សម័យ​ណា​ ​ភិក្ខុ​ដែល​មានចិត្ត​ចំរើន​ ​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​អង្គុយ​ក្នុង​ម្លប់​ខាងក្រោយ​វិហារ​ ​ផ្គត់ភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​តាំង​សតិ​ចំពោះមុខ​ ​សម័យ​នោះ​ ​ទើប​ជាស​ម័យ​គួរ​ចូល​ទៅ​ឃើញ​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​បាន​។​ ​កាលបើ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ដទៃទៀត​ ​និយាយ​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​មិនមែន​ជាស​ម័យ​ ​ដែល​គួរ​ចូល​ទៅ​ឃើញ​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​ ​(​នោះ​ទេ​)​។​ ​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636854004664429717
ទៅកាន់ទំព័រ៖