ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអាវុសោ ព្រោះថា សម័យណា ភិក្ខុមានចិត្តចំរើន ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ អង្គុយក្នុងម្លប់ខាងក្រោយវិហារ ផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិចំពោះមុខ ហើយធ្វើទុកក្នុងចិត្ត នូវសមាធិនិមិត្តណា ក្នុងវេលាថ្ងៃ សមាធិនិមិត្ត របស់លោកនោះឯង រមែងកម្រើក (ក្នុងមនោទ្វារ) ក្នុងសម័យនោះ។ ហេតុនោះ បានជាសម័យនោះ មិនមែនជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើនទេ។ ម្នាលអាវុសោ លុះតែសម័យណា ភិក្ខុដែលមានចិត្តចំរើន ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិចំពោះមុខ សម័យនោះ ទើបគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន។ កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុឯទៀត និយាយនឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលអាវុសោ មិនមែនជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើនទេ។ ម្នាលអាវុសោ លុះតែសម័យណា ភិក្ខុដែលមានចិត្តចំរើន ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់
ID: 636854004832579335
ទៅកាន់ទំព័រ៖