ព្រះត្រៃបិដក ភាគ ៤៦

​ភិក្ខុ​ដែល​មានចិត្ត​ចំរើន​ ​គង់​នឹង​សំដែងធម៌​ដល់​ភិក្ខុ​នោះ​ ​ដើម្បី​លះ​កាមរាគ​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ជាស​ម័យ​ ​ដែល​គួរ​ចូល​ទៅ​ឃើញ​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​ ​ទី១​។​ ​ម្នាល​ភិក្ខុ​ ​មួយទៀត​ ​សម័យ​ណា​ ​ភិក្ខុ​មានចិត្ត​ត្រូវ​ព្យាបាទ​គ្រប​សង្កត់​។​បេ​។​ ​មានចិត្ត​ត្រូវ​ថីនមិទ្ធ​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​ឧទ្ធច្ចកុក្កុច្ចៈ​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​វិចិកិច្ឆា​គ្រប​សង្កត់​។​បេ​។​ ​មិនដឹង​ ​មិនឃើញ​នូវ​និមិត្ត​ ​ដែល​ខ្លួន​អាស្រ័យ​និមិត្ត​ណា​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​និមិត្ត​ណា​ ​ហើយ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ឥត​អន្តរាយ​នោះ​ ​សម័យ​នោះ​ ​ទើប​ជាស​ម័យ​គួរ​ចូល​ទៅ​រក​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​ ​ហើយ​និយាយ​យ៉ាងនេះ​ ​នឹង​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិនដឹង​ ​មិនឃើញ​និមិត្ត​ ​(​ដែល​ខ្ញុំ​)​ ​អាស្រ័យ​និមិត្ត​ណា​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​និមិត្ត​ណា​ ​ហើយ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ឥត​អន្តរាយ​នោះ​ ​សូម​លោក​ដ៏​មាន​អាយុ​ ​អាណិត​សំដែងធម៌​ដល់​ខ្ញុំ​ ​ដើម្បីឲ្យ​អស់​អាសវៈ​ទាំងឡាយ​ ​ភិក្ខុ​ដែល​មានចិត្ត​ចំរើន​ ​គង់​នឹង​សំដែងធម៌​ដល់​ភិក្ខុ​នោះ​ ​ដើម្បី​ធ្វើឲ្យ​អស់​អាសវៈ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636854005207740793
ទៅកាន់ទំព័រ៖