ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ ​នេះ​ជាស​ម័យ​ ​ដែល​គួរ​ចូល​ទៅ​ឃើញ​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​ ​ទី៦​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ការនោះ​ ​ខ្ញុំ​បាន​ស្តាប់​ចំពោះ​ព្រះ​ភក្ត្រ​ ​ខ្ញុំ​បាន​រៀន​ហើយ​ ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ម្នាល​ភិក្ខុ​ ​នេះឯង​ ​ជាស​ម័យ​ទាំង​ ​៦​ ​នេះ​ ​ដែល​គួរ​ចូល​ទៅ​ឃើញ​ភិក្ខុ​ ​ដែល​មានចិត្ត​ចំរើន​។​
 [​២៩​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ហៅ​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​ឧទាយិ​ ​អនុស្សតិ​ដ្ឋាន​ ​តើមាន​ប៉ុន្មាន​យ៉ាង​។​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​ក៏​នៅ​ស្ងៀម​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​អស់​វារៈ​ពីរ​ដង​ថា​ ​ម្នាល​ឧទាយិ​ ​អនុស្សតិ​ដ្ឋាន​ ​តើមាន​ប៉ុន្មាន​យ៉ាង​។​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​ក៏​នៅ​ស្ងៀម​ទៀត​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​ជា​គំរប់​ ​៣​ ​ដង​ថា​ ​ម្នាល​ឧទាយិ​ ​អនុស្សតិ​ដ្ឋាន​ ​តើមាន​ប៉ុន្មាន​យ៉ាង​។​ ​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​ក៏​នៅ​ស្ងៀម​ ​អស់​វារៈ​ ​៣​ ​ដង​ទៀត​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​និយាយ​នឹង​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ឧទាយិ​ ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ហៅ​អ្នក​។​ ​ម្នាល​អាវុសោ​ ​អានន្ទ​ ​ខ្ញុំ​បានឮ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636854005478746293
ទៅកាន់ទំព័រ៖